ទស្សនៈទានទូទៅអំពីគណនេយ្យ
២.ទស្សនៈទានទូទៅអំពីគណនេយ្យ
២.១.១ និយមន័យគណនេយ្យ ( Accounting Definition )
គណនេយ្យ គឺជាប្រព័ន្ធពត៌មានដែលរាយការណ៍គ្រប់សកម្មភាពសេដ្ឋកិច្ច
និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយឬរបស់អង្គភាពផ្សេងៗទៀត។
គណនេយ្យ គឺជាដំណើរការនៃការកំណត់ ( Identification ), ការវាស់វែង ( Measurement ), ការកត់ត្រា ( Recording ), ការបញ្ជូន ( Communicating ) និងការបកស្រាយ ( Interpreting
) នូវប្រតិបត្តិការណ៍សេដ្ឋកិច្ចរបស់អង្គភាព អាជីវកម្មមួយនូវក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់។
រាល់ពត៌មានគណនេយ្យ ទាំងអស់ (ប្រតិបត្តិការណ៍) ត្រូវពិពណ៌នាអំពីសាច់ប្រាក់ (
Hem Chanratanak, &Long Savang 2008 Page 2 ) ។
២.១.២ គោលបំណងរបស់គណនេយ្យ ( Purpose
of Accounting )
គោលបំណងរបស់គណនេយ្យ គឺផ្ដល់នូវពត៌មានដែលមានប្រយោជន៍ទៅ
ដល់មនុស្សទាំងអស់ដែលមានបំណងក្នុងការវិនិយោគ និងការសំរេចចិត្តផ្សេងៗ ទៀត។ គោលបំណងគណនេយ្យក៏បានផ្ដល់នូវពត៌មានហិរញ្ញវត្ថុទៅដល់អង្គភាព
អាជីវកម្មមួយ ដើម្បីជួយពូកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាព ផ្សេងៗរបស់អង្គភាព។
អ្នកដែលប្រើប្រាស់ពត៌មានគណនេយ្យនោះរួមមានដូចជាៈ
-
អ្នកវិនិយោគបច្ចុប្បន្ន និងអ្នកវិនិយោគសក្ដានុពល ( Present and Potential Investors
)
-
ម្ចាស់បំណុល ( Lender )
-
អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម ( Manager of Organizations )
-
អ្នកផ្គត់ផ្គង់ ( Suppliers )
-
អតថិជន ( Customers )
-
រាជរដ្ឋាភិបាល ( Government )
-
និងអ្នកប្រើប្រាស់ផ្សេងៗទៀត ( Other Consumer ) ។
២.១.៣ គុណប្រយោជន៍របស់គណនេយ្យ ( Advantages of Accounting )
គណនេយ្យ ( Accounting ) គឺជាផ្នែកមួយដ៏សំខាន់
និងបានផ្ដល់នៅអត្ថ ប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការចាត់ចែងការគ្រប់គ្រងអាជីវកម្ម
ពីព្រោះ ៖
-
វាអាចជួយសំរួលទៅដល់ការរៀបចំបញ្ជីផ្សេងៗរបស់ក្រុមហ៊ុន អោយមាន
របៀបរៀបរយ។
-
បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីអោយអ្នកគ្រប់គ្រង
ឬក៏ ម្ចាស់ក្រុមហ៊ុនងាយស្រួលនៅក្នុងការរៀបចំនិងចេញសេចក្ដីសំរេចផ្សេងៗ។
-
បង្ហាញពីស្ថានភាពចំណូល និងចំណាយដែលបានកើតឡើងក្នុងដំណើការ
អាជីវកម្ម ដែលវាអាចជួយអោយអ្នកគ្រប់គ្រងមានលទ្ធភាពក្នុងការកាត់បន្ថយនូវ ចំណាយដែលគ្មានប្រយោជន៍មួយចំនួន។
-
វាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសំរាប់ធ្វើការវិភាគ ការពិចារណាអំពីគោល
ការណ៍ផែនការ និងការកំណត់នៅទិសដៅផ្សេងៗទៀត។
-
បង្ហាញពីលទ្ធផលរកស៊ីថា តើវាចំណេញ ឬខាត ?
-
ជួយដល់អ្នកគ្រប់គ្រង់ ក្នុងការតាមដានសកម្មភាពអាជីវកម្មរបស់គេ។
-
អាចកាត់បន្ថយបាននៅការកេងប្រវ័ញ្ចផ្សេងៗបាន។
-
ផ្ដល់ភាពងាយស្រួលក្នុងការកំណត់មុខងារហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសំរាប់ធ្វើការបង់ពន្ធ
និងការធ្វើផែនការហិរញ្ញវត្ថុ។
២.១.៤
ប្រព័ន្ធគណនេយ្យ
( Accounting System )
ប្រព័ន្ធគណនេយ្យ
គឺជាប្រព័ន្ធមួយដែលគេប្រើប្រាស់សំរាប់មកការធ្វើការ បកស្រាយ ការវិភាគ (Analyze) ការត់ត្រា
(Recording) ការវាស់វេង (Measure) ការចាត់ចំណាត់ថ្នាក់
(Classifying)
ការសរុប (Summarizing) អំពីទំនាក់ទំនង
ពត៌មានដែលមាន អត្ថប្រយោជន៍ដល់អ្នកវិនិយោគ ( Principles of Accounting I. 2012,
P1& P2) ។
-
ការវិភាគ (Analyze) គឺជាការវិភាគលើសកម្មភាពមួយថាតើសកម្មភាពនោះ
កើតឡើងមកពីណា?
-
ការកត់ត្រា(Recording)គឺជាការកត់ត្រាអន្តរការនីមួយៗជាតំលៃទឹកប្រាក់។
-
ការវាស់វែង (Measure) គឺជាការវាស់វែងជាតំលៃទឹកប្រាក់ដែលយើងបាន
កត់ត្រាថាតើវាស្មើគ្នាហើយ ឬនៅរវាងឥណពន្ធ (Debit ) និងឥណទាន
(Credit
) ។
-
ការចាត់ចំណាត់ថ្នាក់ (Classifying)
គឺជាការចាត់ថ្នាក់អន្តរការទាំងអស់នៃ គណនេយ្យនីមួយៗ ដែលមានឈ្មោះដូចគ្នា
ឬលេខដូចគ្នាដាក់ទៅតាមក្រុម នីមួយៗដែលមានទំនាក់ទំនងគ្នា ( Principles of
Accounting I. 2012, P 1) ។
-
ការសរុប (Summarizing) គឺជាការសង្ខេបពត៌មានគណនេយ្យទាំងអស់
ដែលមានសារៈសំខាន់ និងមានប្រយោជន៍ជំពោះអ្នកដែលត្រូវធ្វើការសំរេចចិត្តក្នុង
ការរៀបចំរបាយការណ៍ណាមួយដែលយើងចង់បាន(Principle of Accounting I)។
២.២. ប្រភេទគណនេយ្យ ( Type of Accounting )
គណនេយ្យគេបែងចែកជាបីប្រភេទគឺៈ
គណនេយ្យហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង និង គណនេយ្យពន្ធដារ។
២.២.១. គណនេយ្យហិរញ្ញវត្ថុ ( Financial Accounting )
គណនេយ្យហិរញ្ញវត្ថុ
គឺជាការផ្ដោតការយកចិត្តទុកដាក់ទៅលើការរាយ ការណ៍ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ
ឬអ្នកដែលពុំបានចូលរួមដោយ ផ្ទាល់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម។
របាយការណ៍នេះជាទូទៅ គឺជារបាយការណ៍ហិរញ្ញវត្ថុ (Statement) ដែលរបាយការណ៍ទាំងរួមមាន
ដូចជាៈ តារាងតុល្យការ ( Balance Sheet ), របាយការណ៍លទ្ធផល ( Income Statement ) ជាដើម(
Cost Accounting By Samrith Chanheng, 2012 - 2013, Page 2 ) ។
២.២.២.គណនេយ្យគ្រប់គ្រង
( Management
Accounting )
គណនេយ្យគ្រប់គ្រង គឺត្រូវបានផ្ដោតសំខាន់ជាមួយនឹងការផ្តល់នូវពត៌មាន
ជាសម្ងាត់សំរាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុនដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន និង ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងដទៃទៀត។
គណនេយ្យគ្រប់គ្រង អាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្ដល់ពត៌មានទៅដល់ម្ចាស់បំណុល
និងអ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត។
គណនេយ្យគ្រប់គ្រង វាបានផ្ដល់នូវពត៌មានដល់អ្នកសំរេចចិត្តខាងក្នុងក្រុម
ហ៊ុនក្នុងការសំរេចគោលដៅប្រាក់ចំណេញរបស់អង្គភាព ដូចជាពត៌មានអំពីការធ្វើ ហិរញ្ញប្បទានវិនិយោគនិងសកម្មភាពប្រតិបត្តិការផ្សេងៗ
(Harrison ,
Horngren 2004, P 10) ។
២.២.៣ គណនេយ្យពន្ធដារ (Tax Accounting )
គណនេយ្យពន្ធដារ គឺជាដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការ
បង់ពន្ធដោយផ្អែកទៅលើមូលដ្ឋានពត៌មានគណនេយ្យហិរញ្ញវត្ថុ។ ជាទូទៅគណ នេយ្យពន្ធដារ គឺផ្ដោតសំខាន់លើបញ្ហាបង់ពន្ធ
រួមទាំងការដាក់លិខិតប្រកាសពន្ធ និងការធ្វើផែនការសំរាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត។
បើទោះជាយ៉ាង ណាក៏ដោយពត៌មានគណនេយ្យទាំងនោះគឺ
ត្រូវបានគេធ្វើការកត់ត្រា និងធ្វើជា របាយការណ៍អំពីចំណូលសំរាប់បង់ពន្ធ ( Williams et,al 2003) ។
២.៣
ទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ
២.៣.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ(Definition of Financial
Statement)
របាយការណ៍ហិរញ្ញវត្ថុ
គឺជារបាយការណ៍ផលសម្រេចមួយនៃដំណើការ គណនេយ្យដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទ។ របាយការណ៍ហិរញ្ញវត្ថុគឺ
រាយការណ៍រាល់សកម្មភាព ដែលទាក់ទងទៅនឹងការប្រើប្រាស់ពត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយ
ដែលក្រុមហ៊ុនសំរេចបាននូវក្នុងពេលវេលាជាក់ លាក់ណាមួយ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ជូននូវរូបភាពពិតនៃ
ចំណេញ-ខាត និង ស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែងនិងអ្នកខាងក្រៅដែលមានចំណាប់ អារម្មណ៍។
គេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញពីគោលបំណង និង ដំណើការផ្សេងៗដែលកើតមានឡើងនូវក្នុងអង្គភាពហើយវា
គឺជាឧបករណ៍មួយ សំរាប់វាស់វែង និង វាយតំលៃលើដំណើរការនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព
សំរាប់ធ្វើការព្យាករណ៍ និង ការធ្វើផែនការយុទ្ធសាស្រ្តរបស់អង្គភាពសំរាប់ពេល អនាគត។
២.៣.២ គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ
( The Purpose of Financial Statement )
គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្ដល់ពត៌មានអំពីស្ថានភាពហិរញ្ញ វត្ថុ, ការប្រើប្រាស់ពត៌មាន និង ការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព
មួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅ ក្នុងការធ្វើការសម្រេចចិត្តផ្នែក សេដ្ឋកិច្ច។
របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពី លទ្ធផលនៃការគ្រប់គ្រងធន ធានរបស់អង្គភាពនូវក្នុងការរិយបរិច្ឆេទមួយផងដែរ
ពោលគឺផ្ដល់ពត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និង ការរកភាពមិនច្បាស់លាស់នៃចលនា សាច់ប្រាក់និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង។
ដើម្បីសំរេចបាននូវគោលបំណង ទាំងនេះរបាយការណ៍ហិរញ្ញវត្ថុគឺត្រូវផ្ដល់នូវពត៌មានអំពីអង្គភាពដូចជាៈ
-
ទ្រព្យសកម្ម
-
បំណុល
-
មូលធន
-
ចំណូល និងចំណាយ ដែលរួមទាំងចំណេញ និងខាត
-
ការប្រែប្រួលផ្សេងៗទៀតក្នុងផ្នែកមូលធន។
-
លំហូរសាច់ប្រាក់របស់អង្គភាព។
( Cambodia International
Financial Reporting Standard I ,2013-2014, P 2 ) ។
២.៣.៣ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ (Important Of Financial
Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់អ្នកវិនិយោគ
ម្ចាស់បំណុល និង អ្នកប្រើប្រាស់ផ្សេងៗទៀតពីព្រោះរបាយការណ៍ទាំងនោះវាផ្ដល់
ពត៌មានដែលអ្នកចង់ដឹង ថាតើមានសាច់ប្រាក់ប៉ុន្មាន? ហើយត្រូវទទួលសាច់ប្រាក់ ទាំងនោះទទួលបានមកពីប្រភពណាខ្លះ ហើយទទួលបានវានៅពេលណា?
នូវក្នុងការវិភាគហិរញ្ញវត្ថុ
វាអាចជួយយើងក្នុងការ៖
-
វាយតំលៃលើហានិភ័យដែលកើតឡើង
-
វាយតំលៃនៅប្រសិទ្ធភាពក្នុងការអនុវត្តន៍ការងាររបស់អ្នកគ្រប់គ្រង
-
វាយតំលៃនូវលទ្ធភាពប្រាក់ចំណេញ លទ្ធភាពបំណុល និង អាចធ្វើការ ព្យាករណ៍អំពីស្ថានភាពរបស់អង្គភាពសំរាប់ពេលអនាគត។
២.៣.៤
អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ( Users Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាច្រើនក្នុងការផ្ដល់នូវពត៌មាន
សំរាប់អ្នកប្រើប្រាស់និងគ្រប់គ្រងក្នុងការធ្វើការសំរេចចិត្ត។ ហើយគ្រប់អាជីវកម្ម ទាំងអស់តែងតែរក្សាទុកនៅការកត់ត្រាគណនេយ្យ
ឬ ឯកសារផ្សេងៗដើម្បីធ្វើជា ជំនួយដល់ការធ្វើសេចក្ដីសំរេចចិត្តរបស់ពួកគេ។ អ្នកដែលប្រើប្រាស់របាយការណ៍
ហិរញ្ញវត្ថុរួមមានៈ
v អ្នកគ្រប់គ្រងទូទៅ ( General Managers)
អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់គ្រប់គ្រងលើកិច្ចការ ប្រតិបត្តិការរបស់ក្រុមហ៊ុនដោយធ្វើការវាយតំលៃលទ្ធផលហិរញ្ញវត្ថុ
ដើម្បីឆ្ពោះទៅ រកគោលដៅអនាគត និង ការសំរេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម។
v ភាគទុននិក ( Shareholders )
ភាគទុននិកប្រើប្រាស់របាយការហិរញ្ញវត្ថុ
ដើម្បីវាយតំលៃហានិភ័យនិងការ ទទួលបាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេ និង ធ្វើការសំរេចចិត្តវិនិយោគ
ដោយផ្អែកលើការវិភាគ។
v អ្នកវិនិយោគិន ( Prospective Investors )
អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ
គឺដើម្បីវាយតំលៃអំពីលទ្ធ ភាពជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន។
ហើយអ្នកវិនិយោគិនក៏អាចទស្សន៍ ទាយអំពីភាគលាភអនាគតដោយផ្អែកលើប្រាក់ចំណេញ ដែលបានបង្ហាញនូវក្នុង
របាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុបានផ្សាភ្ជាប់ ជាមួយនឹងកំរិតហានិភ័យនៃការវិនិយោគ
ដែលអាចទទួលបានមកពីរបាយការណ៍ ហិរញ្ញវត្ថុនេះ។ (ហេតុដូច្នេះមានន័យថាប្រសិនបើប្រាក់ចំណេញធ្លាក់ចុះបង្ហាញថា
ហានិភ័យខ្ពស់តែប្រសិនបើប្រាក់ចំណេញកើនឡើងនោះហានិភ័យទាប)។ ដូច្នេះ របាយការណ៍ហិរញ្ញវត្ថុ
បានផ្ដល់នៅមូលដ្ឋានមួយសំរាប់ការសំរេចិត្តការវិនិយោគ របស់វិនិយោគិនសក្ដានុពល។
v ស្ថាប័នហិរញ្ញវត្ថុ ( Financial Institutions )
ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ
គឺដើម្បីធ្វើការវាយតំលៃ ថាតើគួរផ្ដល់ប្រាក់កម្ចីឬឥណទានអោយអាជីវកម្មមួយនោះដែរឬទេ?
ពីព្រោះមុន នឹងផ្ដល់កម្ចីធនាគារត្រូវប្រមើលមើលលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី
ដើម្បីប្រឈម មុខនឹងការសងត្រឡប់មកវិញ។ ការវាយតំលៃនោះរួមមាន ការធ្វើរបាយការណ៍ ហិរញ្ញវត្ថុរបស់អ្នកខ្ចី
និងការព្យករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី។
v អាជ្ញាធរពន្ធដារ ( Taxing Authorities )
អាជ្ញាធរពន្ធដារ
គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បី កំណត់នូវមូលដ្ឋានគិតពន្ធ។ ពន្ធលើប្រាក់ចំណេញ
គឺផ្អែកលើតួរលេខជាក់ស្ដែង ដែលកើតឡើងនៅក្នុងពត៌មានគណនេយ្យដែលបានបង្ហាញ។
v អ្នកផ្គត់ផ្គង់ (Suppliers)
អ្នកផ្គត់ផ្គង់
គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីវាយ តំលៃពីភាពសាកសមនៃបំណុលរបស់អាជីវកម្ម
ហើយកំណត់សំគាល់មើលថាតើ គួរផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចំបាច់ត្រូវដឹងអោយបានច្បាស់ប្រសិនបើ
គេនឹងសងត្រឡប់មកវិញ។
v អតិថិជន ( Customers )
អតិថិជន គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតំលៃថាតើ
ក្រុមហ៊ុន ផ្គត់ផ្គង់មានធនធាន ដើម្បីធានាអោយបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញសំរាប់
នាពេលអនាគត។ នេះគឺជាចំនុចមួយដ៏សំខាន់ដែលអតិថិជនពឹងផ្អែកលើក្រុមហ៊ុន ផ្គត់ផ្គង់សំរាប់ជាសមាសភាគឯកទេសមួយ។
v និយោជិក ( Employees )
និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ
សំរាប់ធ្វើការវាយតំលៃពីប្រាក់ ចំណេញរបស់ក្រុមហ៊ុននិងលទ្ធផលរបស់ខ្លួនលើប្រាក់ខែ និង
សុវត្ថិភាពការងារ របស់ពួកគេនាពេលអនាគត។
v គូប្រកូតប្រជែង (Competitors )
គូប្រកួតប្រជែង គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀបជា
មួយក្រុមហ៊ុនដែលជាគូប្រជែងតាមរយៈ ការរៀននិងអភិវឌ្ឍន៍យុទ្ធសាស្រ្ដ ដើម្បី កែលម្អរការប្រកួតប្រជែងរបស់ខ្លួន។
២.៤ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ
ជាទូទៅសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ
គឺបានផ្ដល់នូវពត៌មានដែល មានសារៈសំខាន់ និងមានប្រយោជន៍សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ទៅលើ
របាយការណ៍របស់អង្គភាពមួយ។ ហើយរបាយការណ៍ហិរញ្ញវត្ថុក៏ជារបាយការណ៍ មួយដែលមានសារៈប្រយោជន៍ខ្លាំងបំផុតនូវក្នុងដំណើរការនៃគណនេយ្យ
ពីព្រោះ របាយការណ៍ហិរញ្ញវត្ថុ គឺជាមធ្យោបាយមួយនៅក្នុងការទំនាក់ទំនងជាមួយអ្នកប្រើ ប្រាស់ដើម្បីអោយគេកាន់តែមានចំណាប់អារម្មណ៍មកលើវា។
ក្នុងមូលដ្ឋានគណ នេយ្យរបាយការណ៍ហិរញ្ញវត្ថុមួយដ៏ពេញលេញត្រូវមានរបាយការណ៍៤ យ៉ាងគឺៈ
-
របាយការណ៍លទ្ធផល (Income Statement)
-
តារាងតុល្យការ (Balance Sheets)
-
របាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Retained
Earning)
-
របាយការណ៍ចលនាសាច់ប្រាក់ (Statement of Cash Flows)
២.៤.១ របាយការណ៍លទ្ធផល ( Income Statement )
របាយការណ៍លទ្ធផលគឺ
ជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃ អាជីវកម្មរបស់ក្រុមហ៊ុនមួយ
តាមរយៈការប្រមូលផ្ដុំនូវចំណូល ( Revenue ) និង បន្ទុកចំណាយ ( Expense ) នៅក្នុងគ្រាណាមួយដែលបានកំណត់។
វាអាចជា ១សប្ដាហ៍,១ខែ,៣ខែ,៦ខែ,ឬ១ឆ្នាំទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ។
គោលបំណងនៃរបាយការណ៍លទ្ធផលគឺ
បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិ ការរបស់អង្គភាពនៅក្នុងរយៈពេលកន្លងមកនេះថាតើវាមានការរីកចំរើនឬថយចុះ?ហើយផលចំណូល
និង បន្ទុកចំណាយក្នុងមួយឆ្នាំៗ ដែលអនុវត្តន៍កន្លងមកនេះ មានការកើនឡើង ឬ ថយចុះដល់កំរិតណា?
អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមានអ្នកគ្រប់គ្រង, ម្ចាស់ភាគហ៊ុន, ម្ចាស់បំណុល
និងផ្នែកពាក់ព័ន្ធដ៏ទៃ ផ្សេងៗទៀតជាពិសេសភ្នាក់ងារពន្ធដារជាដើម។ របាយការណ៍លទ្ធផលរួមបញ្ចូល
ធាតុសំខាន់ៗដូចខាងក្រោមៈ
-
ផលចំណូល ( Revenue ) : គឺជាការហូរចូលនៃទ្រព្យសម្បត្តិ
(ដូចជា សាច់ប្រាក់) ដែលបានមកពីការលក់ផលិតផល ឬ ការផ្ដល់សេវាកម្មទៅអោយ អតិថិជន។
-
បន្ទុកចំណាយ ( Expense ) : គឺជាការចាយវាយដែលបានលះបង់
ឬក៏ប្រើប្រាស់នៅក្នុងការបំរើអតិថិជនជាដើម។ ប្រសិនបើចំណូលនូវក្នុងការិយ បរិច្ឆេទមួយធំជាងចំណាយនូវក្នុងការិយបរិច្ឆេទដដែល
នោះប្រាក់ចំណេញសុទ្ធ (Net Income) នឹងកើតមានឡើង។
ផ្ទុយមកវិញបើបន្ទុកចំណាយធំជាងបន្ទុក ចំណូលនោះក្រុមហ៊ុនយើងនឹងទទួលរងនូវការខាតបង់ (Net Loss) ហើយវាគឺជា ប្រតិបត្តិការដែលគ្មានលទ្ធភាពរកប្រាក់ចំណេញ។
-
ផលចំណេញ (Gain) : គឺជាការកើនឡើងនៅទ្រព្យសកម្មដែលទទួលបាន
មកពីការធ្វើសកម្មផ្សេងៗរបស់សហគ្រាស។ វាលើកលែងតែការកើនឡើងពីការបណ្ដាក់ទុនបន្ថែមពីម្ចាស់អាជីវកម្មផ្ទាល់។
-
ការខាតបង់( Losses ) : គឺជាលទ្ធផលមួយដែលធ្វើអោយមានការថយចុះ
នូវទ្រព្យសកម្ម ដែលវាកើតឡើងដោយសារតែការធ្វើសកម្មភាពផ្សេងៗរបស់សហ គ្រាសលើកលែងតែការថយចុះនោះគឺកើតឡើងដោយសារ តែការបែងចែងភាគ លាភរបស់ម្ចាស់អាជីវកម្មផ្ទាល់។
ជាទូទៅ ផលចំណេញ និង ការខាតបង់គឺវាស្រដៀងទៅនឹងផលចំណូល និងបន្ទុកចំណាយដែរ ប៉ុន្ដែវាខុសគ្នាត្រង់ថាផលចំណេញ
និង ការខាតបង់កើត ឡើងដោយសារតែសកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់សហគ្រាស រីឯផលចំណូល និងបន្ទុកចំណាយវិញ គឺកើតឡើងដោយសារសកម្មភាពចំបងរបស់សហគ្រាស។
ទំនាក់ទំនងរវាងផលចំណេញ ឬការខាតបង់មានដូចខាងក្រោមៈ
![]() |
ការរៀបចំរបាយការណ៍លទ្ធផលត្រូវបានគេរៀបចំឡើងជាពីទម្រង់គឺៈ
v ទម្រង់
Single-Step គឺជាទម្រង់មួយដែលផ្ដល់ភាពងាយស្រួលនៅ
ក្នុងការរៀបចំពីព្រោះវាមានតែពីផ្នែកសំខាន់ពីប៉ុណ្ណោះ គឺចំណូល និង ចំណាយ។ រាល់ផលចំណូល
និង បន្ទុកចំណាយគឺត្រូវបានគេរៀបចំទៅតាមលំដាប់លំដោយ ផ្សេងៗគ្នា ហើយយកផលចំណូលមកធ្វើការទូទាត់គ្នាជាមួយនឹងបន្ទុកចំណាយ
ដើម្បីឈានទៅរកប្រាក់ចំណេញសុទ្ធសំរាប់កាលបរិច្ឆេទមួយជាក់លាក់។
ទម្រង់នេះមានដូចខាងក្រោមៈ
តារាងទី២.១ គំរូរបាយការណ៍លទ្ធផល Single-Step
Company Name
Single Step Income Statements
For the
Year Ended December 31, 20XX
Revenue:
Sale ............................................................................................................... XXXX
Service
Revenue......................................................................................... XXXX
Dividend
Revenue....................................................................................... XXXX
Interest
Revenue......................................................................................... XXXX
Total Revenue........................................................................... XXXX
Expense:
Cost of
Goods Sold............................................... XXXX
Advertising
Expense.............................................. XXXX
Selling
Expense .................................................... XXXX
Administrative
Expense......................................... XXXX
Interest
Expense.................................................... XXXX
Salaries
Expense................................................... XXXX
Income Tax
Expense............................................ XXXX
Total Expense................................................................................. (XXXX)
Net Income....................................................................................... XXXX
v
ទម្រង់ Multiple–Step : គឺជាទម្រង់មួយមានលក្ខណៈស្មុគស្មាញជាង
ដោយសារតែវាត្រូវបានរួមបញ្ចូលគ្រប់ផ្នែកទាំងអស់ ដោយធ្វើការបែងចែកច្បាស់ លាស់ថាតើផលចំណូល
និង បន្ទុកចំណាយណា? ដែលទទួលបានពីសកម្មភាព ប្រតិបត្តិការផ្នែកអាជីវកម្ម ហើយផលចំណូលនិងបន្ទុកចំណាយណាខ្លះ?
ដែលមិន ពាក់ព័ន្ធនឹងសកម្មភាពប្រតិបត្តិការផ្នែកអាជីវកម្ម។
ផ្នែកដែលមាននៅក្នុងរបាយការណ៍លទ្ធផលទាំងនោះរួមមានៈ
ផ្នែកប្រតិបត្តិការណ៍អាជីវកម្ម
: ផ្នែកនេះរាយការណ៍រាល់ផលចំណូល
និង បន្ទុកចំណាយដែលកើតឡើង ដោយសារសកម្មភាពចំបងរបស់អាជីវកម្ម ។
ធាតុទាំងនោះរួមមានដូចខាងក្រោមៈ
-
Sale
Revenue
-
Cost
of Goods Sole
-
Selling
Expense: គឺជាបន្ទុកចំណាយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹង ការលក់ដូចជាៈ
Sale Salaries, Advertising Expense, Marketing Expense.........
-
ផ្នែកមិនមែនប្រតិបត្តិការណ៍អាជីវកម្មៈ គឺជាផ្នែកមួយដែលបង្ហាញអំពីផល
ចំណូល បន្ទុកចំណាយ, ផលចំណេញ និង ការខាតបង់ដែលទទួលបានមកពី សកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់ក្រុមហ៊ុន។
ហើយវាក៏រួមបញ្ចូលផងដែរនូវផល ចំណូល ឬ ការខាតបង់ដែលកើតឡើងដោយយថាហេតុ ( N. KiriCheat & S.
Chanheng 2004, Page 26 – 36 )។
តារាងទី២.២ គំរូរបាយការណ៍លទ្ធផល Multiple-Step
Company’s Name
Multiple-Step of Income
Statement
For the Year Ended December 31,
200X
Net
Sales:
Sales..................................................................................................... XXXX
Less: Sales Returns..................................... XXXX
Sales discounts............................................. XXXX....................... (XXXX)
Net Sales............................................................................................. XXXX
Cost
Of goods Sold:
Merchandise Inventory, Jan 01.................. XXXX
Purchases...................................................... XXXX
Less: Merchandise Inventory, Dec, 31..... XXXX
Cost Of goods Sold......................................................................... (XXXX)
Gross Profits.......................................................................... XXXX
Selling Expense:
Advertising Expenses.................................. XXXX
Delivery Expenses....................................... XXXX....................... (XXXX)
Administrative Expenses:
Officer’s Salaries........................................... XXXX
Utilities Expenses.......................................... XXXX....................... (XXXX)
Income from Operating Activities................................... XXXX
Other Revenue and Gains:
Dividend
Revenue........................................ XXXX
Rental Revenue............................................ XXXX.......................... XXXX
Other Expenses and Losses:
Interest Expense.............................................................................. (XXXX)
Earning before Taxes.................................................... XXXX
Income Taxes................................................................................... (XXXX)
Net Income............................................................................. XXXX
តារាងទី២.៣ គំរូរបាយការណ៍ចំណូលចំណាយរបស់មីក្រូហិរញ្ញវត្ថុ (Peter 2002)
Micro
Finance Name
Income
Statement
Date,
Dec 31 Year
Interest Income
Transaction with credit institute........................................................ XXXX
Transaction with customer................................................................ XXXX
Other interest income........................................................................ XXXX
Total Interest Income......................................................................... XXXX
Interest Expense:
Transaction with credit institute........................................................ XXXX
Transaction with customer................................................................ XXXX
Other interest expense...................................................................... XXXX
Total Interest Expense.................................................................... (XXXX)
Net Interest Income........................................................ XXXX
Non-interest Income:
Profit/Loss from financial operation................................................. XXXX
Commission and fee.......................................................................... XXXX
Other operation Income.................................................................... XXXX
Gross operating Income/Loss.......................................................... XXXX
Operating Expense:
Salary and Wages............................................................................. XXXX
Other staff and director costs and
benefit...................................... XXXX
Rent and leases paid......................................................................... XXXX
Turnover tax........................................................................................ XXXX
Duties license and fines.................................................................... XXXX
Premises expense............................................................................. XXXX
Other administrative expense........................................................... XXXX
Depreciation expense of fixed assets............................................. XXXX
Total Operating Expense.................................................................. XXXX
Net Operating Income/LossXXXX
Loss/Profit from
Provision Expense and Receivable
Doubtful and bad debts loss provision........................................... XXXX
Loan and advances write-offs.......................................................... XXXX
Net Profit/loss before tax......................................................... XXXX
Profit tax............................................................................................ (XXXX)
Net Profit/Loss of period................................................ XXXX
២.៤.២ តារាងតុល្យការ (Balance Sheet)
តារាងតុល្យការ
បង្ហាញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយក្នុងកាល បរិច្ឆេទគណនេយ្យ។
ការិយបរិច្ឆេទគណនេយ្យជាទូទៅ គឺមានរយៈពេលមួយឆ្នាំ មួយឆមាស (៦ខែ) ឬ មួយត្រីមាស (៣ខែ)
។ តារាងតុល្យការ គឺជាតារាងមួយដែល បានរាយការណ៍រាល់ពត៌មានស្តីអំពី ទ្រព្យសកម្ម (Assets), បំណុល
(Liabilities) និងទ្រព្យម្ចាស់ (Equity) របស់អង្គភាពអាជីវកម្មមួយក្នុងកំឡុងពេលដ៏ជាក់លាក់។ តារាងតុល្យការបានបង្ហាញ
ពីផ្នែកទ្រព្យ, បំណុល, និងមូលធនរបស់ម្ចាស់ទ្រព្យ ដែលមានតុល្យភាពនឹងគ្នា។ ហើយផ្នែកទ្រព្យ
វាបានបង្ហាញពីការប្រើប្រាស់មូល និធិដើម្បីបំរើនូវប្រតិបត្តិការរបស់ខ្លួន ចំណែកឯផ្នែកបំណុលវាបានបង្ហាញពីប្រភព
ទុនដែលទទួលបានពីប្រភពផ្សេងៗ នៃប្រតិបត្តិការ (Solomon 2004)។
សមីការតារាងតុល្យការមានធាតុដែលចូលរួមសំខាន់ៗបីគឺៈ
|
v គោលបំណងរបស់តារាងតុល្យការៈ
គោលបំណងរបស់តារាងតុល្យការ
គឺការផ្តល់ពត៌មានពីស្ថានភាពហិរញ្ញវត្ថុ ក្នុងពេលជាក់លាក់មួយ ដល់អ្នកប្រើប្រាស់នូវពត៌មានហិរញ្ញវត្ថុទាំងឡាយរួមទាំង
អ្នកប្រើប្រាស់ខាងក្នុង និង ខាងក្រៅអង្គភាពក្នុងការសម្រេចចិត្ត។ អ្នកប្រើប្រាស់ ខាងក្នុង
សំដៅលើបុគ្គលិកទាំងឡាយណាដែលមានទាក់ទងដោយផ្ទាល់ដល់ការ គ្រប់គ្រង និង ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន។
អ្នកទាំងនោះមានដូចជា អ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យផ្ទៃក្នុង ទីប្រឹក្សា និង អ្នកធ្វើការសម្រេចចិត្តសំខាន់ៗ
ក្នុងក្រុមហ៊ុនជាច្រើនទៀត។ ចំពោះអ្នកប្រើប្រាស់ខាងក្រៅសំដៅលើបុគ្គលិកទាំង ឡាយណា ដែលមិនមានទាក់ទងដោយផ្ទាល់ដល់ដំណើរការគ្រប់គ្រងប្រតិបត្តិការ
ក្រុមហ៊ុន។ អ្នកទាំងនោះមានដូចជា ម្ចាស់ឥណទាន
ម្ចាស់បំណុល អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ អតិថិជន មេធាវីជាដើម។
អ្នកទាំងនោះត្រូវការរបាយការណ៍នេះជា ចាំបាច់ ដើម្បីប្រើប្រាស់ទៅតាមការងាររបស់ខ្លួនដូចជាអ្នកវិនិយោគទុនម្ចាស់ហ៊ុន
ម្ចាស់ឥណទានប្រើប្រាស់នូវរបាយការណ៍នេះ ដើម្បីវាយតំលៃធ្វើការសំរេចចិត្តលើ ការវិនិយោគបន្ត
ឬផ្ដល់ឥណទានបន្ថែម ។
តារាងតុល្យការនេះមានសារៈសំខាន់ណាស់
ព្រោះថាវាបង្ហាញអោយអ្នក ប្រើប្រាស់ទាំងឡាយដឹង ថាតើក្រុមហ៊ុនមានទ្រព្យសកម្មអ្វីខ្លះ
ហើយក្រុមហ៊ុនមាន ទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី
(Current) និងរយៈពេលវែង
(Non-Current) ដែលជាហេតុធ្វើអោយអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ។
ឆ្លងតាម ការញែកដាច់ពីគ្នាបែបនេះ អ្នកគ្រប់គ្រងអាចដឹងថាបំណុលណាគួរតែធ្វើការទូទាត់
មុនហើយបំណុលណាធ្វើការទូទាត់ក្រោយ។ យោងតាមន័យនេះដែរតារាងតុល្យ ការក៏បានប្រាប់អោយអ្នកប្រើប្រាស់ដឹងផងដែរ
ដូចជាមេធាវីជាដើមនៅពេលដែល ក្រុមហ៊ុនមានការដួលរលំ ថាតើរាល់បណ្តឹងតវ៉ាទាមទារទ្រព្យសម្បត្តិណាគួរតែធ្វើ
ការដោះស្រាយទូទាត់មុន។ ពីព្រោះជាទូទៅតាមច្បាប់នៃអាជីវកម្មបណ្តឹងតវ៉ារបស់ ម្ចាស់ឥណទាន
(Creditor) គឺត្រូវធ្វើការដោះស្រាយមុនម្ចាស់ក្រុមហ៊ុន (Owner) (Wild2000)។
v ការចាត់ថ្នាក់នៃតារាងតុល្យការ (Classified Balance Sheet)
ដើម្បីជាភាពងាយស្រួលដល់អ្នកគ្រប់គ្រង
ឬ អ្នកធ្វើការសម្រេចចិត្តនៅក្នុង អាជីវកម្មថាតើក្រុមហ៊ុនគួរតែខ្ចីលុយពីគេ ឬក៏លក់ទ្រព្យសម្បត្តិក្រុមហ៊ុនដើម្បីយក
លុយមកដោះស្រាយតំរូវការចាំបាច់ផ្សេងៗ ជាទូទៅបានបែងចែកតារាងតុល្យការ ទៅតាមអាយុកាលរបស់ទ្រព្យកម្ម (Asset) និងបំណុល (Liabilities)។
Ø ទ្រព្យសកម្ម (Asset)
₋
ទ្រព្យធនចរន្ត (Current Assets) គឺជាទ្រព្យធនសកម្មដែលអាចប្រែក្លាយជា
បេឡា ឬ ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ផលិតកម្មក្នុងតំណាក់កាលខ្លី
យូរបំផុតមួយឆ្នាំ។
ក្នុងនោះរួមមាន សាច់ប្រាក់
(Cash) សញ្ញាប័ណ្ណ (Marketable Securities)
ប័ណ្ណត្រូវទទួល (Note Receivable) គណនីត្រូវទទួល
(Account Receivable) សន្និធិ (Inventory)
ចំណាយបង់មុន (Prepaid Expense) សំភារៈ Supplies on
Hand)។
₋
អចលនទ្រព្យ (Fixed Assets)
គឺជាទ្រព្យធនសកម្មដែលគេអាចប្រើប្រាស់ បានយូរអង្វែងក្នុងសកម្មភពអាជីវកម្មផលិតកម្ម ដើម្បីទទួលបានផលចំណេញ។
បណ្តាទ្រព្យធនធានទាំងនោះគេហៅថា អចលនវត្ថុរួមមានៈ ដី (Land) អាគារ
(Building) រោងចក្រ (Factory) និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត
(Other Equipments)។
₋
ទ្រព្យធនផ្សេងៗ (Other Asset)
គឺជាទ្រព្យធនសកម្មដែលមានលក្ខណៈ ខុសពីទ្រព្យចរន្ត និងអចលនទ្រព្យ។ ទ្រព្យទាំងនោះរួមមាន
ទុនវិនិយោគដែល ប្រើប្រាស់នូវចំនួនទឹកប្រាក់ច្រើនក្នុងការវិនិយោគ។
ជានិច្ចកាលតែងតែបង្ហាញនូវ បណ្តាទ្រព្យអរូបិយ (Intangible Assets) ដូចជា
ប៉ាតង់ (Patent) តំលៃកេរ្ត៍ឈ្មោះ
(Good Will) រក្សាសិទ្ធ (Copy Right) សិទ្ធផ្តាច់មុខ
(Franchice)។
Ø បំណុល
(Liabilities)
₋
បំណុលរយៈពេលខ្លី (Current Liabilities)
គឺជាបំណុលដែលត្រូវសងក្នុង រយៈពេលខ្លីតិចជាងមួយឆ្នាំ
បណ្តាគណនីទាំងនោះរួមមានដូចជាៈ គណនីត្រូវសង (Account Payable)
ប័ណ្ណត្រូវទទួល (Note Payable) ជំពាក់លើពន្ធ
(Income Taxs Payable) ជំពាក់លើការប្រាក់ (Accrued Inteest
Note payable) ជំពាក់លើបៀវត្ស (Salary Payable)។
₋
បំណុលរយៈពេលវែង (Long-term Liabilities) គឺជាបំណុលដែលត្រូវទូទាត់ សងរយៈពេលយូរលើសពីមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមានៈ ប័ណ្ណត្រូវសង (Bond Payable) វត្ថុបញ្ចាំត្រូវសង (Mortgage Payable)។
Ø មូលធនម្ចាស់ (Owner’sequity)
គឺជាមូលធនដែលដាក់វិនិយោគទៅលើ ចំណាយផលិតកម្ម
ប្រាក់ចំណេញរក្សាទុកបានមកពីលទ្ធផលនៃអាជីវកម្មប្រាក់ ចំណេញរបស់អង្គភាព។
ប្រាក់ចំណេញរក្សាទុកនេះជាមូលនិធីដែលអង្គភាពបាន ចំណេញ និងតំកល់ទុកសំរាប់ប្រើប្រាស់ក្នុងអាជីវកម្មអោយម្ចាស់ភាគហ៊ុននូវចំនួន
ទឹកប្រាក់នេះត្រូវកត់ត្រាជាទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន ពីព្រោះថាវាតំណាង
អោយមូលនិធិ ដែលត្រូវបានគេដាក់វិនិយោគបន្ថែមដោយម្ចាស់ភាគហ៊ុន (Sok Samnang 2003)។
v ទម្រង់របស់តារាងតុល្យការ
តារាងតុល្យការជាទូទៅមានទម្រង់
និង ប្រភេទគណនីប្រែប្រួលប្លែកពីគ្នា បន្តិចបន្តួចតែប៉ុណ្ណោះទៅតាមប្រភេទ និងទំហំនៃក្រុមហ៊ុនដោយអាស្រ័យទៅលើ
ប្រភេទនៃអាជីវកម្ម។
តារាងទី២.៤
គំរូរបាយការណ៍តារាងតុល្យការ (Perter 2002)
Micro Finance Name
Balance Sheet
For the year end Dec, 31 200X
- Asset:
Cash
and Due from Bank
Cash on hand..................................................................................... XXXX
Deposit at other bank........................................................................ XXXX
Total cash from bank..................................................... XXXX
Investment
in Security
Treasury bill......................................................................................... XXXX
Treasury bond.................................................................................... XXXX
Total Investment................................................................................. XXXX
Loans Receivable............................................................................... XXXX
Less: Loans Loss............................................................................... XXXX
Other Receivable................................................................................ XXXX
Fixed assets........................................................................................ XXXX
Other assets........................................................................................ XXXX
Total assets.................................................................... XXXX
- Liabilities
and stockholder’s equity
+
Liabilities
Deposit................................................................................................. XXXX
Saving account................................................................................... XXXX
Central bank funds purchase........................................................... XXXX
Long term borrowing......................................................................... XXXX
Other liabilities..................................................................................... XXXX
Total liabilities................................................................. XXXX
+
Stockholder’s equity
Preferred Stock.................................................................................. XXXX
Retained earnings.............................................................................. XXXX
Total Stockholder’s equity............................................. XXXX
Total liabilities and stockholder’s equity........................ XXXX
២.៤.៣ របាយការណ៍ទ្រព្យម្ចាស់ (Statement of Owner’s Equity)
របាយការណ៍ទ្រព្យម្ចាស់ គឺវាឆ្លុះបញ្ចាំងពីការប្រែប្រួលដែលបានកើតឡើងនៅក្នុង
ទ្រព្យរបស់ម្ចាស់ផ្ទាល់សម្រាប់កំឡុងពេលមួយ។ ធាតុជាមូលដ្ឋានដែលធ្វើអោយ
ទ្រព្យម្ចាស់មានការប្រែប្រួលគឺ ប្រាក់ចំណេញសុទ្ធ (ខាត) ឬក៏ភាគលាភជាសាច់ ប្រាក់។ វាគឺមានសំខាន់ណាស់សម្រាប់អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ
យល់ច្បាស់អំពីមូលហេតុ ដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលនូវក្នុងកំឡុង ពេលមួយច្បាស់លាស់។
ពត៌មាននេះនឹងធ្វើអោយយល់កាន់តែច្បាស់ឡើងពីមូល ហេតុពីការប្រែប្រួល និង ទំហំទឹកប្រាក់ពិតនៃទ្រព្យរបស់ម្ចាស់។
រូបមន្តសំរាប់គណនាប្រាក់ចំណេញរក្សាទុកៈ
|
តារាងទី២.៥ គំរូតាងរបាយការណ៍ទ្រព្យម្ចាស់
Company’s Name
Statement of Stock holder’s
Equity
For the year ended Dec 31,200X
Retained Earnings at beginning
of the period........................................ XXXX
Net Income current year................................................................... XXXX
Dividend Declared.............................................................................. XXXX
Retained Earnings at the end of
the period............................................ XXXX
២.៤.៤ របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows)
របាយការណ៍នេះ បកស្រាយរាល់ការប្រែប្រួលស្តីអំពីស្ថានភាពហិរញ្ញវត្ថុ
គ្រប់សកម្មភាពទាំងលំហូរសាច់ប្រាក់ចេញ និង លំហូរសាច់ប្រាក់ចូលនៅក្នុងមួយ ការិយបរិច្ឆេទជាក់លាក់ណាមួយ។
សកម្មភាពចំនួនបីដែលមានឥទ្ធិពលទៅលើ របាយការណ៍លំហូរសាច់ប្រាក់
គឺសកម្មភាពប្រតិបត្តិការ
(Operating Activities), សកម្មភាពវិនិយោគ(Investing Activities), និងសកម្មភាពហិរញ្ញប្បទាន(Financing
Activities)។ សកម្មភាពប្រតិបត្តិការមានពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្មរបស់
ក្រុមហ៊ុន រីឯសកម្មភាពវិនិយោគទាក់ទងទៅនឹងការទិញ និងលក់អចលនទ្រព្យ
និងសកម្មភាពហិរញ្ញប្បទាន គឺវាមានការពាក់ព័ន្ធទៅនឹងការវិនិយោគរបស់ម្ចាស់ អាជីវកម្ម។
·
សកម្មភាពប្រតិបត្តិការ (Operating Activities)
ជាសកម្មភាពដែលបានបង្កើតផលចំណូលស្នូល
និង សម្មភាពផ្សេងទៀត ដែលមិនមែនជាការវិនិយោគឬហិរញ្ញប្បទាន។ ជាទូទៅក្នុងសកម្មភាពប្រតិបត្តិការ
រួមបញ្ចូលទាំងលំហូរសាច់ប្រាក់ចូល និង លំហូរចេញនៃសាច់ប្រាក់របស់បណ្តា ប្រតិបត្តិការផ្សេងៗដែលយកមកពិភាក្សាក្នុងការកំណត់នៃប្រាក់ចំណេញសុទ្ធ។
សកម្មភាពប្រតបត្តិការជាប្រភពចំណូលសំខាន់ដែលបានមកពី
សកម្មភាព អាជីវកម្មដូចជាៈ
₋
សាច់ប្រាក់ទទួលបានពីការលក់ទំនិញ ឬសេវា
₋
សាច់ប្រាក់ដែលបានមកពីកម្រៃស្នាដៃ ថ្លៃទឹកតែ ឬថ្លៃឈ្នួលផ្សេងៗ
₋
សាច់ប្រាក់ចំណាយទៅលើសម្ភារៈ (សម្រាប់ទិញទំនិញ ឬសេវា)
₋
សាច់ប្រាក់សម្រាប់ចំណាយទៅលើបុគ្គលិក(ប្រាក់ខែជាមួយនឹងពន្ធ)
₋
សាច់ប្រាក់ទទួលពីក្រុមហ៊ុនធានារ៉ាប់រង និង សាច់ប្រាក់បង់អោយធានា
រ៉ាប់រង។
₋
សាច់ប្រាក់ទទួលការទូទាត់សង ឬកាតព្វកិច្ចបង្វិលវិញនៃពន្ធប្រាក់ចំណូល
₋
សាច់ប្រាក់ទទួលបានពីការប្រាក់ ភាគលាភ។
·
លំហូរសាច់ប្រាក់ ប្រាប់ពីសកម្មភាពប្រតិបត្តិការហើយត្រូវបានកំណត់ត្រា
តាមវិធីសាស្ត្រពីរគឺៈ
+ វិធីសាស្ត្រផ្ទាល់
(Direct Method): វិធីសាស្ត្រផ្ទាល់គឺតែងតែធ្វើការដក
ចេញពីចំណូលនៃការលក់ជាសាច់ប្រាក់នូវចំណាយទាំងឡាយណា ដែលជាការ ចំណាយប្រតិបត្តិការដោយបានប្រើប្រាស់សាច់ប្រាក់។
ចំពោះវិធីសាស្ត្រ ផ្ទាល់នេះ ចំណុចនីមួយៗនៅលើរបាយការណ៍ប្រាក់ចំណេញ គឺត្រូវគេបំលែងដោយផ្ទាល់
ទៅជាមូលដ្ឋានបេឡា។
+ វិធីសាស្ត្រប្រយោល (Indirect
Method): វិធីសាស្ត្រប្រយោល គឺតែងតែចាប់ផ្តើមឡើងជាមួយនឹងប្រាក់ចំណេញចំពោះបណ្តាចំណុច
ដែលបាន ជះឥទ្ធិពលទៅដល់ប្រាក់ចំណេញដែលបានរាយការណ៍
ក៏ប៉ុន្តែពុំបានពាក់ព័ន្ធដល់ សាច់ប្រាក់ទេ។
·
សកម្មភាពវិនិយោគ (Investment Activities)
សកម្មភាពវិនិយោគទាក់ទងទៅនឹងទ្រព្យសម្បត្តិរយៈពេលវែង
រួមទាំងមាន ការវិនិយោគផងដែរ (Bond and Stock) ពីសាជីវកម្មដទៃទៀតមាន ដូចជាៈ
₋
សាច់ប្រាក់ចំណាយទៅលើការទិញ Land, Building, Equipment
₋
សាច់ប្រាក់ទទួលបានពីការលក់ Land, Building, Equipment
₋
សាច់ប្រាក់ចំណាយទៅលើការទិញ Stock and Bond ពីសាជីវកម្មដទៃ
₋
សាច់ប្រាក់ទទួលបានពីការលក់ Stock and Bond ពីសាជីវកម្មដទៃ
₋
សាច់ប្រាក់ចំណាយទៅលើការផ្តល់កម្ចី
₋
សាច់ប្រាក់ទទួលត្រលប់មកវិញនូវការផ្តល់កម្ចី។
·
សកម្មភាពហិរញ្ញវត្ថុ (Financial Activities)
ជាទូទៅសកម្មភាពហិរញ្ញប្បទាន
មានឥទ្ធិពលទៅលើសាច់ប្រាក់និងបណ្តា ប្រតិបត្តិការផ្សេងៗ ដែលតម្រូវការសាច់ប្រាក់បម្រុងមានដូចជាៈ
₋
សាច់ប្រាក់ដែលបានមកពីការបញ្ចេញលក់ភាគហ៊ុន Stock and Bond
₋
សាច់ប្រាក់ដែលទទួលបានមកពី Note payable, Mortgage payable, Loan ដែលមានរយៈពេលវែង
₋
សាច់ប្រាក់ទូទាត់សម្រាប់ការខ្ចី ដូចជា Bond, Mortgage payable, Note
payable នៅពេលដល់កំណត់
₋
សាច់ប្រាក់ចំណាយ ឬការទូទាត់ភាគលាភ។
តារាងទី២.៦ គំរូរបាយការណ៍លំហូរសាច់ប្រាក់តាមវិធីសាស្ត្រផ្ទាល់
Company Name
Direct Method Statement of Cash
Flow
For the year ended Dec 31, 2002
Cash flow from operating
activities:
Cash received from customers........................................................ XXXX
Interest and dividends received....................................................... XXXX
Cash provided by operating activities........................................ XXXX
Cash paid to suppliers and employees........................................ (XXXX)
Interest paid...................................................................................... (XXXX)
Income tax paid................................................................................ (XXXX)
Cash disbursed for operating activities................................... (XXXX)
Net cash flow from operating activities.......................... XXXX
Cash flow
from investment activities:
Purchase of marketable securities............................................... (XXXX)
Proceeds from sale of marketable securities.............................. (XXXX)
Loans made to borrowers.............................................................. (XXXX)
Collections on loans........................................................................ (XXXX)
Purchase of plant assets................................................................ (XXXX)
Proceeds from sale of plant assets................................................. XXXX
Net cash flow from investing activities............................... (XXXX)
Cash flow
from financing activities:
Proceeds from short-term borrowing............................................. XXXX
Payment to settle short-term debts................................................. XXXX
Proceeds from issuing bonds payable........................................... XXXX
Proceeds from issuing capital stock................................................ XXXX
Dividends paid.................................................................................. (XXXX)
Net cash flow from financing activities................................. XXXX
Net increase (decrease) in cash..................................................... XXXX
Cash and cash equivalents, Jan 1.................................................. XXXX
Cash and cash equivalents, Dec 31............................................... XXXX
(Williams et al. Financial and Managerial
Accounting. 2003, page 535)
តារាងទី២.៧
គំរូរបាយការណ៍លំហូរសាច់ប្រាក់តាមវិធីសាស្ត្រប្រយោល
Company Name
Indirect Method Statement of
Cash Flow
For the year ended Dec 31, 2002
Cash flow from operating
activities:
Net income.......................................................................................... XXXX
Add: Depreciation expense.............................................................. XXXX
Decrease in inventory................................................................... XXXX
Increase in account payable........................................................ XXXX
Subtotal................................................................................................ XXXX
Less: Increase in account receivable............ XXXX
Decrease in accrued expense payable........ XXXX
Gain on sales of marketable securities.......... XXXX................ XXXX
Net cash provided by operating activities..................... XXXX
Cash flow from investing activities:
Proceeds from sales of marketable securities.. XXXX
Cash paid to acquire plant assets.................... (XXXX)
Net cash provided by investing activities...................... XXXX
Cash
flow from financing activites:
Dividends paid.................................................................................. (XXXX)
Payments to retire bond payable.................................................... XXXX
Net cash used financing activities................................. (XXXX)
Net decrease in cash...................................................................... (XXXX)
Cash and cash equivalents, Dec 31, 2001.................................... XXXX
Cash and cash equivalents, Dec 31, 2002.................................... XXXX
0 comments:
Post a Comment